ប្រវត្តិខ្លះៗរបស់គ្រូថ្មីក្រុមបាល់ទាត់ជម្រើសជាតិថៃ
ក្រុមបាល់ទាត៉ជម្រើសជាតិថៃបានតែងតាំងលោក Masatada Ishii ជាគ្រូបង្គោលថ្មីជំនួសលោក Alexander Mano Polking។
លោក Ishii កើតនៅឆ្នាំ១៩៦៧ និងបានឈ្នះជើងឯក J-League ឆ្នាំ ១៩៩៦ នៅ Kashima Antlers ក្នុងនាមកីឡាករ ។ បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ១៩៩៨ លោកបានក្លាយជាគ្រូបង្វឹក តែដល់ឆ្នាំ២០១៥ ទើបបានឈ្នះពានរង្វាន់ J-League Cup នៅ Kashima Antlers ។ មួយឆ្នាំក្រោយមក ក្រុមរបស់លោកបានឈ្នះជើងឯកពីរដងនៅ J-League 1 និង Emperor’s Cup ហើយបានលេង FIFA Club World Cup ដោយចាញ់ Real Madrid ២-៤ ក្នុងរយៈពេល១២០នាទី។ នៅឆ្នាំនោះ Ishii បានទទួលងារជាគ្រូបង្វឹកឆ្នើមនៅ J-League ។
នៅឆ្នាំ ២០១៩ Ishii បានទៅប្រទេសថៃដើម្បីដឹកនាំក្រុម Samut Prakan City ហើយបន្ទាប់មក Buriram United ពីរដូវកាល២០២១ដល់២០២៣ ។ លោកបានជួយ Buriram ឈ្នះពាន៣ក្នុង១រដូវកាលចំនួន២លើក រួមមាន Thai League 1, Thai FA Cup, Thai League Cup ក្នុងរដូវកាល ២០២១-២០២២ និង ២០២២/២០២៣ ធ្វើឱ្យលោកបានពានគ្រូល្អនៅ Thai League ២ដង។
ការប្រកួតដំបូង ក្នុងនាមគ្រូបង្គោលថៃត្រូវបានគេរំពឹងថានឹងជាការប្រកួតមិត្តភាពតទល់ជប៉ុននៅកីឡដ្ឋាន Tokyo Stadium នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤៕