Legendៗ នាំគ្នារិះគន់ Maguire រឿងអបអរខុសទំនង
Harry Maguire បានតែតបញ្ចូលទីមួយគ្រាប់ដែលជាគ្រាប់បើកឆាកក្នុងជ័យជម្នះ៥ទល់នឹង០របស់អង់គ្លេសលើអាល់បានីនៃវគ្គជម្រុះ FIFA World Cup 2022។
ប្រធានក្រុម Manchester United បានអបអរគ្រាប់បាល់ដោយយកដៃបាំងត្រចៀក។ កាយវិការនេះត្រូវបានអតីតប្រធានក្រុម Man UTD លោក Roy Keane ចាត់ទុកជាការចង់បំបិទមាត់អ្នកដែលរិះគន់គេ។ លោកថា នេះជារឿងអាម៉ាសមួយ។ លោកសង្កត់ធ្ងន់ថា Maguire បានបង្ហាញភាពអាម៉ាសសម្រាប់បិសាចក្រហម។
ចែករំលែកមតិដូចគ្នា អតីតកីឡាករជម្រើសជាតិអង់គ្លេស និង Arsenal លោក Ian Wright បានបញ្ចេញមតិថា ៖ “Maguire មិនចាំបាច់អបអរបែបនេះទេ។ ខ្ញុំគ្រាន់តែគិតថា នេះគ្រាន់តែជាគ្រាប់បាល់ដែលមិនត្រូវខកខាន។ ខ្សែការពាររបស់ Albania បានបង្ហាញចន្លោះច្រើនពេក។”
អតីតខ្សែប្រយុទ្ធ Jermaine Defoe បាននិយាយថា “៖ វាគឺជាគ្រាប់បាល់ដ៏ស្រស់ស្អាត ប៉ុន្តែ Maguire ធ្វើលើសពេក។ គាត់ប្រហែលជាត្រូវបានគេចំអកឱ្យលេងមិនល្អនៅក្នុងការប្រកួតបន្ទាប់។”
មុនពេលតែតបញ្ចូលទីជាមួយអាល់បានី Maguire បានរងការរិះគន់ចំពោះគុណផលមិនល្អនៅ Man UTD។ អ្នកគាំទ្របិសាចក្រហមថា ក្លិបពិតជាខុសដែលទិញយកគេមក។
ប្រភពជាច្រើនបានប្រាប់ Metro ថា Maguire មិនមានរបួស ឬបញ្ហាសុខភាពទេ។ ការធ្លាក់ចុះគុណផល ដោយសារតែកីឡាកររូបនេះមានសម្ពាធពីការធ្វើប្រធានក្រុម Man Utd។
Maguire ត្រូវបានតែងតាំងជាប្រធានក្រុមដោយអ្នកចាត់ការ Solskjaer ក្នុងខែមករាឆ្នាំ២០២០ ត្រឹមតែ៥ ខែបន្ទាប់ពីចូលរួមជាមួយបិសាចក្រហម៕