Jose Mourinho គ្រោងមកដឹកនាំក្លឹបនៅក្របខណ្ឌប្រទេសបារាំង
យោងតាមសារព័ត៌មាន L’EQUIPE របស់បារាំងបានចុះផ្សាយថា លោក Jose Mourinho គ្រោងមកដឹកនាំក្លឹបបាល់ទាត់មួយនៅក្របខណ្ឌកំពូលរបស់ប្រទេសបារាំង ប៉ុន្តែមិនមែនមកដឹកនាំក្លឹប Parish Saint Germain នោះឡើយ។ បើតាមសារព័ត៌មានដដែល បានចុះផ្សាយបន្ថែមទៀតថា លោក Mourinho បានជ្រើសរើសក្រុម១ក្នុងលីគរបស់ប្រទេសបារាំងគឺ Lyon និង Monaco រវាងក្រុមក្រុមទាំង២នេះ គឺមានក្រុម១ដែលលោក Mourinho មកដឹកនាំនៅរដូវកាលក្រោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ចាប់តាំងពីក្លឹបបិសាចក្រហម Manchester United បាបបណ្តេញលោកចេញពីតំណែងមក លោក Mourinho គឺនូវទំនេរនៅឡើយ ហើយស្របពេលដែលប៉ុន្មានសប្តាហ៍មុនត្រូវបានគេរាយការណ៍ថា លោក Mourinho អាចនឹងទៅដឹកនាំ Real Madrid ដែលកំពុងជួបបញ្ហា តែផ្ទុយទៅវិញ Zidane គឺជាបេក្ខភាពដែលលោក Perez ចង់បាន ហើយគួបផ្សំនឹងឪកាសនេះហើយក៏បានធ្វើឲ្យ Lyon និង Monaco កំពុងពិចារណាក្នុងការនាំយកលោកមកដឹកនាំនៅរដូវកាលក្រោយនេះ៕