
Koscielny សំរេចចិត្តចាកចេញពី Arsenal ទៅបញ្ចប់អាជីពបាល់ទាត់ក្នុងទឹកដីកំណើតវិញ
ទីបំផុតខ្សែការពារជនជាតិបារាំង Laurent Koscielny បានសំរេចចិត្តចាកចេញពីកំាភ្លើងធំ Arsenal ដើម្បីចូលរួមជាមួយក្រុមថ្មី Bordeaux ក្នុងក្របខ័ណ្ឌបាល់ទាត់លីកកំពូលរបស់ប្រទេសបារាំង។
ក្រុមជើងឯកកំពូលរបស់បារាំង ៦សម័យ បានយល់ព្រមចំណាយលុយ ៥លានផោន ដើម្បីទិញបានខ្សែការពារវ័យ ៣៣ឆ្នាំ មកចូលរួមជាមួយក្រុមក្នុងការប្រកួតប្រជែងផ្សេងៗនៅរដូវកាលក្រោយ។
Koscielny ផ្លាស់ពី Lorient មកកាន់ Arsenal កាលពីឆ្នាំ ២០១០ ដោយចូលលេងអោយកាំភ្លើងធំគ្រប់ការប្រកួតទាំងអស់បាន ៣៥៣ប្រកួត។ រូបគេត្រូវបានក្លាយជាប្រធានក្រុមក្នុងរដូវកាល ២០១៨/២០១៩ កន្លងទៅ ក្រោយពីកីឡាករ Per Mertesacer ប្រកាសចូលនិវត្តន៍។
ព័តមានចុងក្រោយបានអោយដឹងថា បើទោះជា Arsenal ព្យាយាមចង់ទុក Koscielny ក៏ដោយ ក៏សាមីខ្លួនចង់ត្រឡប់ទៅប្រកបអាជីពនៅទឹកដីកំណើតរបស់ខ្លួនវិញ៕