Lukaku មិនចូលរួមយកមេដាយប្រាក់ Europa League
Romelu Lukaku បានបដិសេធមិនចូលរួមទទួលមេដាយប្រាក់ក្រោយចប់វគ្គផ្ដាច់ព្រ័ត្រ UEFA Europa League ដែលចាញ់ Sevilla ៣ទល់នឹង២ កាលថ្ងៃសុក្រ ទី២១ ខែសីហា។
ខណៈមិត្តរួមក្រុម និងអ្នកចាត់ការ Antonio Conte ឡើងទៅយកមេដាយប្រាក់លើវេទិកា Lukaku មិនបានចូលរួមទេ ដោយគេដើរសំដៅចូលក្នុងតម្រង់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់វិញ។
Lukaku គឺជាអ្នកដែលបានរកគ្រាប់បាល់បើកឆាកសម្រាប់ Inter នៅនាទីទី ៥ដោយបាល់ប៉េណាល់ទី។
ដល់នាទីទី១២ Luuk de Jong បានតែតបញ្ចូលទីតាមស្មើវិញ។ de Jong ដដែលបានតែតបន្ថែមមួយគ្រាប់ទៀតនៅនាទី៣៣ មុន Inter Milan តាមស្មើ តាមរយៈការតែតបញ្ចូលទីដោយ Diego Godin នៅនាទី៣៦។
ក្រោយមក Lukaku មានឱកាសច្រើនដែរ តែធ្វើមិនបានសម្រេច។ ដល់នាទី៧៤ ខ្សែប្រយុទ្ធជនជាតិបែលហ្ស៊ីករូបនេះបានភ្លាត់ធ្វ់ើឲ្យបាល់ចូលទីខ្លួនឯង ក្រោយព្យាយាមទាត់បញ្ចេញពីការតែតរបស់ Diego Carlos តែបែរជាចូលទីទៅវិញ។
ដូច្នេះនេះជាការឈ្នះ UEFA Europa League ជាលើកទី៦សម្រាប់ Sevilla ពោលនៅឆ្នាំ២០០៦, ២០០៧, ២០១៤, ២០១៥, ២០១៦ និង២០២០នេះ៕