
ឃីម បូរ៉ា រកឃើញខ្សែក្រវាត់លើកដំបូង ក្រោយឈ្នះ តាញ់ មករា
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្ពុជាសង្វៀនគុនរដូវកាលទី៣ បានរកឃើញម្ចាស់ខ្សែក្រវាត់ហើយ បន្ទាប់ពីប្រកួតបញ្ចប់ នាព្រឹកថ្ងៃទី ១៣ មិថុនា ២០២០ នេះនាសង្វៀន CBS ។
ឆ្លងកាត់ការប្រកួតពេញ៥ទឹកជ័យជម្នះដោយ ៥ ទល់ ០ បានទៅលើ ឃីម បូរ៉ា ។ ម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់៦០គីឡូនេះទទលបានប្រាក់រង្វាន់រហូតទៅដល់ ២៤លានរៀល ចំណែកជើងរងទទួលបា្រក់រង្វាន់ ១២ លានរៀល ។ សូមបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់រដូវកាលទី១បានទៅលើ ម៉ឺន មេឃា ខណៈរដូវកាលទី២ ធន់ ចាន់តាក់ ជាអ្នកឈ្នះ ៕