អស្ចារ្យណាស់ ! បុរីនៅបាត់ដំបងបង្កើតការប្រកួតខ្សែក្រវាត់គុនខ្មែរប្រាក់រង្វាន់ ៣០០លានរៀល
ឱកាសក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានប្រាក់រង្វាន់យ៉ាងច្រើនរបស់អ្នកប្រដាល់គុនខ្មែរបាន មកដល់ហើយ បុរីរស្មីបាត់ដំបងបានបង្កើតការប្រកួតប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ ដែលមាន ប្រាក់រង្វាន់សរុបចំនួន ៣០០ លានរៀលដោយបើកអោយកីឡាករទូទាំងប្រទេសចុះឈ្មោះប្រកួត ។
ប្រភេទទម្ងន់ដែលត្រូវប្រកួតមាន ៥៤ គីឡូក្រាម , ៦៣.៥ គីឡូក្រាម និង ៧១ គីឡូក្រាម សម្រាប់អ្នកលេខ១ជើងឯកទទួលបានខ្សែក្រវាត់១អមដោយប្រាក់រង្វាន់ ៤០ លានរៀល , លេខ២ ទទួលបាន ២០ លានរៀល និងលេខ ៣ ទទួលបាន ១០លានរៀល ។
ការប្រកួតនេះធ្វើឡើងនៅក្នុងបុរីរស្មីខេត្តបាត់ដំបងដែលមានសង្វៀនលក្ខណៈអន្តរជាតិដែលបានរៀប ចំរួចរាល់អស់ហើយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅនេះ ។សម្រាប់ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ ។ កីឡាករខ្មែរទួទាំងប្រទេសអាចចុះឈ្មោះចូលរួមប្រកួតបានគ្រប់គ្នាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។
លេខទំនាក់ទំនង៖ ០៩៥ ៨៦២ ០០៥