លោកគ្រូ ហង្ស សឿន ប្រាប់ឲ្យដឹងថា វេង សុភ័ក្រ ចាក់ថ្នាំផង ផឹកថ្នាំផង នៅតែមិនធូរស្រាលសោះ!
ប្រសិនបើមានពុកមែបងប្អូនណាអាចដឹងអំពីវិធីព្យាបាលជំងឺក្រពះរ៉ាំរ៉ៃ សូមមេត្តាជួយប្រាប់ផង ព្រោះថាកូនសិស្សរបស់ខ្ញុំ វេង សុភ័ក្រ កើតជំងឺនេះជាច្រើនខែមកហើយ ធ្វើឲ្យគ្នាមិនបានឡើងសង្វៀនហើយក៏ជួបការខ្វះខាតជាច្រើនផងដែរ នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូ ហង្ស សឿន ដែលជាគ្រូបង្ហាត់របស់ វេង សុភ័ក្រ នៅក្លឹបឆ័ត្រយោង៩១១។
លោកគ្រូ ហង្ស សឿន ក៏បានបញ្ជាក់បន្ថែមលើបញ្ហានេះថា កូនសិស្សរបស់លោករូបនេះ ចាក់ថ្នាំផង ផឹកថ្នាំផង តែហាក់បីដូចជាមិនធូរស្រាលសោះ ដោយដេកព្យួរសេរ៉ូនៅលើតែគ្រែ ហើយប្រពន្ធគ្នាក៏មានផ្ទៃពោះជិតគ្រប់ខែទៀត លោកពិតជាមានការអាណិតអាសូរណាស់ ដូច្នេះហើយ ប្រសិនបើបងប្អូនណាអាចដឹងថ្នាំខ្មែរព្យាបាលជំងឺក្រពះ សូមមេត្តាជួយប្រាប់ផង ឬក៏អាចទំនាក់ទង់មកកាន់លោកផ្ទាល់ក៏បានតាមរយៈលេខ 092 630 101។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ វេង សុភ័ក្រ ជាកីឡាករឆ្នើមម្នាក់ប្រចាំក្លិបមួយនេះដែលគេមានសមត្ថភាពប្រកួតអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ជារើយៗ ប៉ុន្តែបានបាត់មុខពីសង្វៀនគុនខ្មែរជាច្រើនខែមកហើយ ដោយសារតែរូបគេមានបញ្ហាជំងឺក្រពះធ្ងន់ធ្ងរពេក ៕