Jurgen Klopp៖ នៅសល់ផ្លូវវែងឆ្ងាយទៀត ប៉ុន្តែខ្ញុំសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី Liverpool
អ្នកចាត់ការ Liverpool លោក Jurgen Klopp បានអោយដឹងថាកូនក្រុមរបស់ខ្លួនបានសម្រេចបានជោគជ័យច្រើន ហើយឆ្នាំក្រោយនេះនឹងជាឆ្នាំពិសេសរបស់ Liverpool។
បុរសជនជាតិអាល្លឺម៉ង់ថ្លែងបែបនេះ ខ្ញុំគិតថាពួកយើងកំពុងមានធ្វើដំណើរលើផ្លូវដ៏ល្អមួយក្នុងឆ្នាំ ២០១៨នេះ ជាមួយនឹងជោគជ័យពិតប្រាកដ និង ការលំបាកមួយចំនួន។ វាបានធ្វើឲ្យខ្ញុំមានភាពជឿជាក់ថា នឹងមានជោគជ័យបន្ថែមទៀតពីកូនក្រុមរបស់ខ្ញុំក្នុងឆ្នាំ ២០១៩។
អតីតគ្រូបង្វឹក Mainz 05 និង Borussia Dortmund បានបន្តថា វាទើបតែជាការចាប់ផ្ដើមទេ ហើយមានផ្លូវវែងឆ្ងាយទៀតក្នុងរដូវកាលនេះ។ យើងមិនអាចសន្យាអ្វីទេក្នុង ២០១៩នេះ ក្រៅពីសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យឆ្នាំក្រោយជាឆ្នាំដ៏ពិសេសមួយ។
គិតមកទល់ពេលនេះ Liverpool កំពុងតែឈរកំពូលតារាង Premier League ជាមួយនឹង ៤៨ពិន្ទុក្នុងដៃនាំមុខក្រុមការពារជើងឯក Man City ចំនួន៤ពិន្ទុផងដែរ៕