ចាន់ រតនា និយាយអំពីការត្រៀមខ្លួនប្រកួតជាមួយកីឡាករថៃនៅថ្ងៃទី២៩ខាងមុខនេះ
អ្នកប្រដាល់គុនខ្មែរ ចាន់ រតនា នឹងត្រូវបង្ហាញវត្តមានរបស់ខ្លួនជាមួយគុនខ្មែរដ៏ទៃទៀតនៅថ្ងៃទី២៩ ខែធ្នូ ចុងខែនេះ ដោយត្រូវប្រកួតជាមួយអ្នកប្រដាល់គុនថៃ ក្នុងកម្មវិធី Khmer Fight ដើម្បីអបអរសាទរក្នុងថ្ងៃសម្ពោធវិមានឈ្នះៗ។
គួរបញ្ជាក់ថា ចាន់ រតនា អវត្តមានឡើងប្រកួតលើសង្វៀនគុនខ្មែរជាង៨ខែមកហើយ តែរូបគេមិនបារម្ភអ្វីឡើយសម្រាប់ការប្រកួតក្នុងថ្ងៃនោះ ដោយសារតែរូបគេបានហ្វឹកហាត់ជាប្រចាំ ម្យ៉ាងវិញទៀតក៏ទើបតែបញ្ចប់បេសកកម្ម One Champions ថ្មីៗហើយក៏ទទួលបានជ័យជំនៈផងដែរ។
ក៏សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការក៏អស្ចារ្យក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះៗ និង ខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះៗ សហព័ន្ធប្រដាល់គុនខ្មែរ រួមជាមួយនឹងសហព័ន្ធគុនខ្មែរពិភពលោក បានសហការគ្នាដើម្បីប្រមូលអ្នកប្រដាល់គុនខ្មែរជាច្រើនរូបមកប្រកួតមិត្តភាពអន្តរជាតិនៅក្នុងថ្ងៃទី២៨ ២៩ ៣០ និង ៣១។ កុំភ្លេចទៅចូលរួមទស្សនាដោយសេរី ដើម្បីលើកទឹកចិត្តដល់គុនខ្មែរ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតេជោ៕