មឿន សុខហ៊ុច ថាប៉ះ ក្រៀងក្រៃ មិនដែលស្រួលនោះទេ (វីឌីអូ)
ប្រកួតជាមួយកីឡាករថៃ ក្រៀងក្រៃ បីដងកន្លងមកអ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច បង្ហើបថាមិន ដែលងាយស្រួលនោះទេ ព្រោះតែកីឡាករថៃរូបនេះពេលប្រកួតមានភាពរឹងម៉ាំ ហើយដើរ ចូលមិនចេះរាថយ ។
ក្នុងចំណោម៣ប្រកួតដែលពួកគេតតាំងគ្នាកូនសិស្សរបស់លោក ណន រិទ្ធ ឈ្នះបានពីរ និងចាញ់ម្តង ក្នុងទឹកទីមួយ ហើយក្នុងពានរង្វាន់ ISI Palm ពួកគេជួបគ្នាពីរដង សុខហ៊ុច ឈ្នះទាំងវគ្គសន្សំ និង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។
ការប្រកួតលើកទីបួនរវាងម្ចាស់ពាន ISI Palm រដូវកាលទី២ និងអ្នកប្រដាល់ថៃនឹងធ្វើឡើងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់ជើងឯកគោជល់ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍ ស៊ី អ៊ិន ស៊ី ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕ អត្ថបទ៖ ជោគជ័យ