ឃីម បូរ៉ា ៖ ខ្ញុំគិតថាវគ្គដណ្តើមខ្សែក្រវាត់អាចប៉ះ ម៉ឺន មេឃា រឺ អេលីត ចំរើន
បន្ទាប់ពីបានយកឈ្នះពិន្ទុលើកីឡាករ តាញ់ មករា កាលពីម្សិលមិញនឹងបានក្លាយជាម្ចាស់ជើងឯកក្រុមទី១ ឃីម បូរ៉ា បង្ហើបថាសម្រាប់រូបគេគិតថាអាចនឹងប៉ះ ម៉ឺន មេឃា រឺ អេលីត ចំរើន សម្រាប់វគ្គដណ្តើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា ដែលរូបគេ កំពុងឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ។
កូនប្រុសរបស់លោក ហេង ប៊ុនឃីម បញ្ជាក់ថា ការឈ្នះ តាញ់ មករា មិនមែនជារឿងងាយស្រួលនោះទេ ដោយសារគូប្រកួតបានផ្លាស់ប្តូរក្បាច់មួយចំនួនខុសពីការប្រកួតជាមួយគ្នា៣ដងកន្លងមក ។ ប្អូនប្រុសរបស់ ឃីម ឌីម៉ា បន្ថែមថា សម្រាប់វគ្គដណ្តើមខ្សែក្រវាត់តាមខ្ញុំគិតអាច មេឃា រឺ ចំរើន មានភាគរយច្រើនដែលអាចឡើងមកប៉ះខ្ញុំ ។
ឃីម បូរ៉ា បានក្លាយជាម្ចាស់ជើងឯកក្រុមទី១ ដែលបានឈ្នះ ឈុត សេរីវាន់ថង នៅជុំទី១ និងបន្តឈ្នះ តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រដោយទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារ នឹងឈរចាំនៅវគ្គផ្តាច់ព្រ័ត្ររង់ចាំដណ្តើមខ្សែក្រវាត់ជាមួយ ម្ចាស់ជើងឯកក្នុងក្រុមទី២ ដែលត្រូវប្រកួតបន្តទៀត ។ ក្រុមទី២ មានបេក្ខភាពដូចជា អេលីត ចំរើន , ម៉ឺន មេឃា , សោម វិឆ័យ និង សូត្រ វាសនា ដោយចាប់ផ្តើមប្រកួតរកជើងឯកក្នុងខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ៕
ទស្សនាវិឌីអូការប្រកួតទាំង៣គូកាលពីម្សិលមិញ ៖