កីឡាកររបស់ Newcastle វាយតប់ជាមួយអ្នកគាំទ្រនៅក្រៅហាងអាហារមួយកន្លែងមុនធ្វើដំណើរទៅប្រទេសចិន
(BC-99)
កីឡាករក្រុមសារិការព្រៃ Newcastle United បានធ្វើការវាយតប់ជាមួយអ្នកគាំទ្រនៅវេលាម៉ោង 3 ភ្លឺនៅខាងក្រៅភោជនីយដ្ឋានមួយកន្លែងមុនពេលហោះហើរទៅកាន់ប្រទេសចិនដើម្បីចូលរួមធ្វើការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គេបានឃើញកាកីឡាករ Jonjo Shelvey អាយុ 27 ឆ្នាំនិងមិត្តភក្តិរួមក្លិបរបស់ខ្លួន Karl Darlow អាយុ 28 ឆ្នាំបានធ្វើការទាត់ធាក់គ្នាទៅវិញទៅមកជាមួយក្រុមក្មេងស្ទាវមួយក្រុមនៅតាមដងផ្លូវ។
អ្នកទាំងពីរនេះបានផឹកស្រាជាមួយមិត្តភក្តិនៅ Morpeth ក្នុងសង្កាត់ Northumberland រួមទាំងអ្នក Jack Colback អាយុ 29 ឆ្នាំ ហើយនៅពេលនោះក៏មាននរណាម្នាក់បានហៅកីឡាករដែលមានកម្រៃខ្លួន £ 70,000 ក្នុងមួយសប្តាហ៍ថា អាត្រងោល។
ខ្សែបម្រើរូបនេះក៏បាននិយាយត្រឡប់ទៅវិញថា “ត្រឡប់ទៅផ្ទះរបស់ឯងនៅឯស្រែ ចិញ្ចឹមព្រាបវិញទៅ” ។
ប្រភពមួយបាននិយាយថាមិត្តភក្ដិរបស់ Darlow បានទទួលការវាយប្រហារមុនតែគេបានរងជាប់ចេញពីការវាយដោយបុរសម្នាក់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមរយៈវីដេអូសុវត្ថិភាពនៅដងវិថីបានបង្ហាញឱ្យឃើញថាពួកគេបានចាប់ផ្តើមវាយប្រហារគ្នានៅខាងក្រៅហាងដោយ Darlow ពាក់អាវពណ៌ខ្មៅ ខោខ្លី – បានទាត់សំដៅទៅលើបុរសម្នាក់។
Shelvey ពាក់អាវពណ៌សដែលមើលទៅហាក់ដូចជាមានបំណងចូលឃាត់ក៏មានការប៉ះទង្គិចគ្នាដោយប្រើកណ្តាប់ដែរ។
គួរបញ្ជាក់ថា Shelvey ធ្លាប់បានទៅរកគ្រូពេទ្យចិត្តសាស្ត្រដើម្បីជួយដោះស្រាយរំងាប់ភ្លើងកំហឹងរបស់ខ្លួននាពេលកន្លងផងដែរ។