ហ៊ុន ចាន់រាជ មិនពេញចិត្តការផ្តល់ពិន្ទុអោយ ចាន់ សំអាត ចាញ់កីឡាករថៃ ភេតង៉ាម
ក្រោយកីឡាករ ចាន់ សំអាត ត្រូវបានចៅក្រមផ្តល់ពិន្ទុអោយចាញ់កីឡាករថៃ ភេតង៉ាម ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នាសង្វៀន អាស៊ី អាគ្នេយ៍ លោក ហ៊ុន ចាន់រាជ ដែលជាគ្រូបង្ហាត់នៅក្លិប Cambodian Top Team បានបញ្ចេញសារមួយទាក់ទងនឹងការប្រកួតរវាងកីឡាករទាំងពីរដោយលោកហាក់បីមិន ពេញចិត្តចំពោះកាត់ក្តីអោយ សំអាត ចាញ់ដោយពិន្ទុ ។
ក្នុងការសរសេររបស់លោកជាភាសាអង់គ្លេសក្នុងន័យជាភាសាខ្មែរថា សូមផ្ញើរជូនចៅក្រមប៉ុស៍ អាស៊ី អាគ្នេយ៍ ហើយសហព័ន្ធប្រដាល់គុនខ្មែរ មហាជនមានភ្នែកមើលដែរសុំអោយចេះខ្មាសគេផង ។