Enrique ក្លាយជាគ្រូថ្មីរបស់ PSG
លោក Luis Enrique អតីតគ្រូបង្គោល Barcelona និងអេស្ប៉ាញ ត្រូវបានតែងតាំងជាគ្រូបង្គោល Paris St-Germain ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំរូបនេះបានជំនួសតំណែងលោក Christophe Galtier ដែលត្រូវបានបណ្តេញចេញ បើទោះបីជាបានឈ្នះពានរង្វាន់ Ligue 1 ក្នុងការដឹកនាំមួយរដូវកាលរបស់គាត់ក៏ដោយ។
Luis Enrique បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្រុមជើងឯកបារាំង។
វាគឺជាការងារ ចាប់តាំងពីលោកបានលាលែងពីតំណែងជាគ្រូបង្គោលអេស្ប៉ាញកាលពីខែធ្នូ បន្ទាប់ពីចាញ់ម៉ារ៉ុកដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២។
ការងារចុងក្រោយរបស់លោកក្នុងកម្រិតក្លិបគឺនៅ Barcelona ជាកន្លែងដែលលោកបានឈ្នះពានរង្វាន់ចំនួន៩ក្នុងរយៈពេល៣រដូវកាលរវាង២០១៤ និង ២០១៧ រួមទាំង Champions League, La Liga និង Copa del Rey ដែលជាការឈ្នះពាន៣ក្នុង១រដូវកាល៕