Real Madrid ត្រៀមលក់ James Rodriguez និងឱ្យ Gareth Bale ចាកចេញដោយគ្មានតម្លៃខ្លួន
Real Madrid ត្រូវបានកាសែត Dailymail ចុះផ្សាយមកថាតៀមដាក់លក់ខ្សែបម្រើ James Rodriguez នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ហើយថែមទាំងអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Gareth Bale ចាកចេញពីទឹកដី Santiago Bernabeu ដោយគ្មានតម្លៃខ្លួនថែមទៀតផង។
មូលហេតុដែលធ្វើឱ្យក្លឹបរហស្សនាមអធិរាជសខាងលើធ្វើបែបនេះគឺដោយសារតែម្ចាស់ក្លឹប Florentino Perez កំពុងតែលកលៃក្នុងការសន្សំសំចៃហិរញ្ញវត្ថុរបស់ក្លឹបដើម្បីសម្រួលដល់ការបើកប្រាក់ខែដល់សមាជិកផ្សេងៗទៀតអំឡុងវិបត្តិវីរុសកូវីដ១៩។
ខ្សែបម្រើ James Rodriguez ត្រូវបានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ដូចជា Manchester United, Juventus, Inter Milan និង Atletico Madrid ជាដើម ខណៈខ្សែប្រយុទ្ធ Gareth Bale ដែលកំពុងសល់កុងត្រា១ឆ្នាំទៀតនៅអេស្ប៉ាញអាចនឹងចាកចេញទៅកាន់ប្រទេសចិនជាមួយក្លឹប Shanghai Shenhua ដោយគ្មានតម្លៃខ្លួន។
គួរឱ្យដឹងថា ការបើកភ្លើងខៀវឱ្យសមាជិកទាំង២ខាងលើនេះចាកចេញពីក្លឹបគឺដោយសារតែខ្សែបម្រើ Marco Asensio បានជះសះស្បើយពីរបួសដាច់សសៃជង្គង់ ACL កាលពីដើមរដូវកាល ហើយអាចបង្ហាញខ្លួននៅលើទីលានវិញក្នុងពេលឆាប់ៗនេះផងដែរ។