FC Bayern Munich ក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន Tik Tok របស់ចិន
FC Bayern Munich បានប្រកាសកាលពីម្សិលមិញថាបាន ក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន Douyin របស់ចិនដែលត្រូវបានគេស្គាល់ថាជាបណ្តាញសង្គម Tik Tok។
សមាជិកក្រុមប្រឹក្សា FC Bayern Munich លោក Jörg Wacker បានថ្លែងថា៖ “ការសហការនេះគឺដោយសារតែលោកបានឃើញពីមហិច្ឆតានៃការអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសចិន ហើយនេះគឺជាជំហានថ្មីដ៏សំខាន់មួយទៀតសម្រាប់ក្លឹបរបស់យើងក្នុងការបន្តដំណើរទៅមុខជាមួយនឹងអ្នកគាំទ្រទូទាំងពិភពលោក។”
Tik Tok គឺជាបណ្តាញសង្គមថ្មីដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនបានកំពុងតែពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះទូទាំងពិភពលោក ខណៈមានគណនីចំនួន៤០០លានប្រើប្រាស់ប្រចាំថ្ងៃផងដែរនៅដើមឆ្នាំ២០២០នេះ។
គួរឱ្យដឹងថា ក្រុមជើងឯក Bundesliga ២៩សម័យក៏មានគណនី Tik Tok ផ្លូវការរបស់ខ្លួនដែលបានបង្កើតកាលពីខែកក្កដា ឆ្នាំ២០១៨ផងដែរ ដោយមានអ្នកតាមដានចំនួ៨សែននាក់ ខណៈខ្សែប្រយុទ្ធ Thomas Müller និង Robert Lewandowski ក៏មានគណនីផ្ទាល់ខ្លួនដូចគ្នា។