ក្រុមធំឡាវឈ្នះក្រុម U23 ថៃ១ទល់នឹង០
ក្រុមធំបាល់ទាត់ជម្រើសជាតិឡាវបានយកឈ្នះក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំថៃ ដោយលទ្ធផល០ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ គ្រាប់បាល់ជ័យជម្នះធ្វើបានដោយខ្សែប្រយុទ្ធ Billy Ketkeophomphone នៅនាទីទី ២៩។
នេះជាការប្រកួតសមជើងដើម្បីត្រៀមឆ្ពោះទៅពានរង្វាន់ AFF Cup 2022 ដែលឡាវ ស្ថិតក្នុងពូល B ជាមួយ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា។
ការប្រកួតមិត្តភាពមួយទៀត គឺពួកគេត្រូវប៉ះជាមួយក្រុមធំថៃនៅថ្ងៃទី១៤ ខែធ្នូ៕