យុវជនភ្នំពេញក្រោនឈ្នះវិសាខា ក្លាយជាម្ចាស់ជើងឯកពានយុវជនអាយុក្រោម១៨ឆ្នាំ
ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិប ភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិប វិសាខា ក្នុងលទ្ធផល ៣ ទល់ ២ នាទីលានបាល់ទាត់សាលាទម្រង់ទិស វិទ្យាល័យ កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា ។
ចំណាត់ថ្នាក់លេខ៣បានទៅលើសាលាទម្រង់ទិសខេត្ត ស្ទឹងត្រែង បន្ទាប់ឈ្នះ សាលាទម្រង់ទិញខេត្តក្រចេះ ដោយបាល់១១ម៉ែត្រ ៤ ទល់ ៣ ក្រោយស្មើគ្នា ១ ទល់ ១ ក្នងម៉ោងធម្មតា ។
ចំណែកពានរង្វាន់ ជើងឯកពានយុវជនអាយុក្រោម១៦ឆ្នាំជើងឯកបានទៅលើ ក្រុមយុវជនរបស់ វិសាខា ដោយបានយកឈ្នះក្រុម នរគរាជ ៣ ទល់ ០ ខណៈលេខ៣ សាលាទម្រង់ទិញខេត្តបន្ទាយមានជ័យ ដោយយកឈ្នះ សាលាទម្រង់ទិញខេត្ត ឧត្តរមានជ័យ ដោយបាល់១១ម៉ែត្រ ៤ ទល់ ៣ ក្រោយម៉ោងធម្មតាស្មើគ្នា ០ ទល់ ០ ៕