ស៊ុត២គ្រាប់ឲ្យញញួរធំហើយ Lingard មានកំណត់ត្រាពិសេសទៀត
ដូចបានដឹងហើយថា Jesse Lingard រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង៣របស់ West Ham United លើ Aston Villa នៃការប្រកួត Premier League ជុំទី២២ នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសដែលផ្ទេរពី Manchester United លើកិច្ចសន្យាខ្ចីបានបង្កើតកំណត់ត្រាពិសេស ក្រោយបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមញញួរធំ។
គេបានក្លាយជាកីឡាករទី២ក្នុងប្រវត្តិសាស្ត្រ West Ham ដែលបានទាត់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពី Trevor Sinclair ទាត់ចូល២គ្រាប់កាលប៉ះ Everton ឆ្នាំ១៩៩៨។
ក្រៅពីទិន្នន័យខាងលើ កីឡាករវ័យ២៨ឆ្នាំក៏បញ្ជូនបានច្បាស់៩២ភាគរយ ហើយបង្កើតឱកាស២លើក និងជួយកែស្ថានភាពបាន២ដង។ លទ្ធផលទាំងនេះត្រូវបានវិបសាយ Whoscored ចាត់ទុករូបគេជាកីឡាករល្អប្រចាំការប្រកួត។
ការប្រកួត២២លើកកន្លងមក West Ham មាន៣៨ពិន្ទុ នៅលេខ៥ ខណៈ Aston Villa នៅលេខ៩ មាន៣២ពិន្ទុ៕