Arsenal ស៊ី Chelsea លើកពាន League Cup នារី
Arsenal បានយកឈ្នះ Chelsea ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ League Cup នារី វគ្គផ្ដាច់ព្រ័ត្រ។
កីឡាការិនី Stina Blackstenius ជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងនាទី១១៦។
ក្រុមតោខៀវព្យាយាមសម្រេចបំណងយកពាននារីក្នុងស្រុក៤ឱ្យបាន១រដូវកាលដូច Arsenal ធ្លាប់ធ្វើបានកាលឆ្នាំ២០០៧ដែរ តែមិនអាចសម្រេចបានទេ៕