
ពានរង្វាន់ Copa America 2019 ចាប់ឆ្នោតវគ្គចែកពូលហើយ ដោយមានមុខ ជប៉ុន និង កាតា ចូលលេង
ការប្រកួតពានរង្វាន់ប្រចាំនៅទ្វីបអាមេរិកខាងត្បូង Copa America 2019 បានចាប់ពូលរួចរាល់កាលពីយប់មិញ ក្នុងនោះគេឃើញលេចមុខប្រទេសមកពីអាស៊ី២គឺជប៉ុននិងកាតា។
មូលហេតុដែលមានក្រុមមកពីអាស៊ី២ចូលរួមដោយសារតែ សហព័ន្ធកីឡាបាល់ទាត់របស់អាមេរិកខាងត្បូង តែងតែអញ្ជើញ២ក្រុមពីជុំវិញពិភពលោកដើម្បីចូលរួមពាន Copa America បង្គ្រប់១២ក្រុម ខណៈ ម៉ិចស៊ិកនិងកូស្តារីកាគឺជាក្រុមដែលត្រូវបានអញ្ជើញច្រើនជាងគេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា កាលពីព្រឹត្តិការណ៍ចុងក្រោយធ្វើនៅអាមេរិកគេបានបង្កើនដល់១៦ក្រុម តែសម្រាប់លើកនេះបានសម្រួលដូចធម្មតាវិញមានតែ១២ក្រុមប៉ុណ្ណោះ ខណៈ ជប៉ុនធ្លាប់ចូលរួមលេងពាននេះម្ដងដែរកាលពីឆ្នាំ១៩៩៩ តែធ្លាក់ក្នុងវគ្គក្នុងពូល ឯកាតាជាលើកដំបូងបានចូលរួមក្នុងព្រឹត្តិការណ៍ Copa America នេះ។
ការប្រកួតពានរង្វាន់ប្រចាំនៅទ្វីបអាមេរិកខាងត្បូង Copa America 2019 ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ។