លោក Didier Deschamps បញ្ចាក់ថាកីឡាករម្នាក់បានផ្លាស់ទៅកាន់ Real Madrid ផ្លូវការ
អំឡុងសន្និសិទ្ធិសារព៌តមានមួយ គ្រូបង្វឹកក្រុមជំរើសជាតិបារាំងលោក Didier Deschamp បាននិយាយថា ខ្សែការពារស្លាបឆ្វេង Ferland Mendy របស់ក្លឹប Lyon និងផ្លាស់ទៅកាន់អធិរាជស Real Madrid។
អត្ថន័យនៃខ្លឹមសារព៌តមាននេះ មិនទាន់បានលម្អិតពីតំលៃខ្លួន និងតំលៃពលកម្មរបស់គេនោះទេ ខណៈដែលក្លឹប Lyon ធ្លាប់បង្ហើបពីតំលៃខ្លួនរបស់កីឡាករឈាមជ័រ សេនីហ្គាល់ មានរហូតដល់ជាង 50លានផោន។
Mendy ត្រូវបានគេប្រដូចទៅនិងខ្សែការពារដ៏ចំណានរបស់ស្តេចសគឺ Marcelo ស្របពេលដែលគ្រូបង្វឹកបច្ចុប្បន្នលោក Zidane កំពុងត្រូវការអ្នកមានសមត្ថភាពបន្ថែមយកមកពង្រឹមក្រុម៕