
មាស ម៉ើ មិនបានប្រកួតហើយ មុខរបរតិចតួចត្រូវបាត់បង់ទៀត
កំពូលអ្នកប្រដាល់គុនចម្រុះកម្ពុជា មាស ម៉ើ កំពុងជួបរឿងពិបាកក្នុងជីវិតក្រោយផ្អាកការប្រកួតដើម្បី ចាប់យកមុខរបរតិចតួចដើម្បីគ្រួសារ ប៉ុន្តែក៏បានជួបរឿងលំបាកត្រូវខាតបង់អស់ទ្រព្យសម្បត្តិធ្វើអោយ ជិវីតគ្មានអ្វីជាទីរំពឹង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមការអោយដឹងពីម្ចាស់ខ្សែក្រវាត់ KWC ថា ក្រោយបរាជ័យ២ទៅ៣ប្រកួតចុងក្រោយនៅព្រឹត្តិការណ៍ One Championship រូបគេសម្រេចផ្អាកការប្រកួតដើម្បីចាប់យកមុខរបរដឹងឥវ៉ាន់អោយគេពីព្រោះមាន ឡានចាស់មួយគ្រឿង ។ លោកបន្ថែមថា ភាគច្រើនរូបគេដឹកឈើកែច្នៃអោយគេពីខេត្តព្រះវិហារមក កំពង់ធំ ដោយចេញម្តងៗបានចំណេញបានត្រឹម ៧ ទៅ ១០ ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែសំណាងមិនល្អ ត្រូវមន្ត្រីបរិស្ថានខេត្តកំពង់ធំចាប់ផាក់ពិន័យចំនួន១លានរៀល ដូចនេះ លោកត្រូវខំរកលុយដើម្បី យកឡានមកវិញ ប៉ុន្តែអ្វីដែលកាន់តែជួបទុក្ខទៀតនោះឡានដែលជាក្តីសង្ឃឹមរបស់លោកប្រចាំថ្ងៃ នោះត្រូវខួចដែលបង្ខំចិត្តអោយលោកសម្រេចចិត្តទុកឡានចោលនៅកន្លែងប៉ុស្ទ៍មន្ត្រីនោះតែម្តង ។
សូមបញ្ជាក់ថា មាស ម៉ើ ជាអ្នកប្រដាល់ក្នុងទ្រុងជោគជ័យបំផុតនៅក្នុងស្រុកដោយប្រកួតមិនដែល ចាញ់នោះទេ ប៉ុន្តែការប្រកួតក្រៅស្រុកក្នុងព្រឹត្តិការណ៍ One Championship ហាក់បីមិនមានសំណាង ល្អនោះទេ ពោលតែងតែទទួលបានបរាជ័យ ។ ចុងក្រោយកីឡាករខេត្តកំពង់ធំ បន្ថែមថាការវិលទៅ សង្វៀនវិញប្រហែលជាពិបាក ពីព្រោះជាមេគ្រួសារត្រូវចិញ្ចឹមកូនប្រពន្ធដូចនេះមានការងារអីចេះតែ ធ្វើទៅនៅស្រុក បើចាំតែឡើងប្រកួតគឺពិបាកហើយព្រោះយូរៗទើបបានប្រកួតម្តង ហើយត្រូវការ ចំណាយពេលហាត់រង់ចាំប្រកួត តើបានលុយមកពីណាសម្រាប់ចំណាយផ្សេងៗរាល់ថ្ងៃ ៕