Ramos រកបានគ្រាប់ទី១០០សម្រាប់ Real Madrid
Sergio Ramos រំពឹងថា នឹងអាចបង្កើតបានកំណត់ត្រាពិសេសៗបន្ថែមទៀត ក្រោយរកបាន១០០គ្រាប់សម្រាប់ Real Madrid។
Ramos បានតែតបញ្ចូលទីឲ្យ Real Madrid នាំមុខ២ទល់នឹង០ មុនឈានទៅឈ្នះ៣ទល់នឹង២ ក្នុងការប្រកួត UEFA Champions League នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា។
នេះក៏ជាការតែតបញ្ចូលទីទី៥៥នៅកម្រិតក្លិប ហើយកន្លងមកគេក៏ទាត់ប៉េណាល់ទីចូល២១គ្រាប់, ហ្វ្រីឃីកពីរគ្រាប់ និង២២គ្រាប់ពីការប្រើជើងទាំងសងខាង។
ប្រធានក្រុម Real Madrid សង្កត់ធ្ងន់ថា កំណត់ត្រាឯកជនជារឿងបន្ទាប់បន្សំទេ តែក៏ចូលចិត្តធ្វើវាដែរ។ ឲ្យតែអាចជួយឲ្យក្រុមបានឈ្នះ គេក៏សង្ឃឹមអាចធ្វើបានកំណត់ត្រាពិសេសៗច្រើនទៀតដែរ។
បើនិយាយតែនៅ UEFA Champions League មួយ Ramos រកបាន១៤គ្រាប់ក្នុងចំណោម១១រដូវកាល (មានតែ Raul និង Benzema ដែលរកបានច្រើន Ramos នៅ Real)។
គេក៏រកបាន៧៤គ្រាប់នៅ La Liga (ពីរគ្រាប់ពេលលេងនៅ Sevilla), ៧គ្រាប់នៅ Spanish Super Cup និងពានរង្វាន់មួយចំនួនទៀត។
សរុបជារួម កីឡាករជម្រើសជាតិអេស្ប៉ាញលេងបាន៦៥៩ប្រកួតនៅកម្រិតក្លិប ហើយឈ្នះបាន២២ពាន៕