ផ្លូវការ! Chanathip Songkrasin សម្រេចការផ្លាស់ទៅកាន់ក្រុមជើងឯក J1 ៤សម័យ Kawasaki Frontale
ខ្សែបម្រើ Chanathip Songkrasin បានសម្រេចការផ្លាស់ពី Consadole Sapporo ទៅកាន់ Kawasaki Frontale ជាផ្លូវការ ខណៈត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃខ្លួនផ្លាស់ចំនួន៣.៥លានដុល្លារសហរដ្ឋអាមេរិក។
កីឡាករកម្ពស់១ម៉ែត្រ៥៨ បានចំណាយពេល៤ឆ្នាំកន្លះនៅជាមួយ Consadole Sapporo ដោយរូបគេស៊ុតបញ្ចូលទីបានចំនួន១៥គ្រាប់ ហើយបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាលម្តងកាលពីឆ្នាំ២០១៨។
គួរឱ្យដឹងថា អតីតសមាជិក Muangthong United ទើបតែជួយឱ្យក្រុមជម្រើសជាតិថៃឈ្នះពានរង្វាន់ AFF Championship ជាលើកទី៦ក្នុងប្រវត្តិសាស្រ្ត ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។