គ្រូក្រូអាត ថា មិនខ្លាច Messi ទេ
លោក Zlatko Dalic គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត មិនខ្លាច Lionel Messi និងអាហ្សង់ទីនទេពេលក្រុមទាំង២ប៉ះគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០២២។
Dalic បាននិយាយនៅថ្ងៃទី១២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានមួយមុនពេលការប្រកួតជាមួយអាហ្សង់ទីនថា “៖យើងដឹងពីរបៀបដែល Messi ផ្លាស់ទីជុំ។ គន្លឹះនៃយុទ្ធសាស្ត្រការពាររបស់ក្រូអាតគឺវិន័យ។ ប្រសិនបើក្រុមលេងដូចការប្រកួតជាមួយប្រេស៊ីល ដាក់សម្ពាធ និងសង្កត់លឿន ក្រូអាតគ្មានអ្វីត្រូវខ្លាចគាត់ទេ។”
ចំណែកខ្សែប្រយុទ្ធ Bruno Petkovic ទទូចថា ក្រូអាតនឹងមិនលេងមួយទល់នឹងមួយជាមួយ Lionel Messi។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង២នឹងប៉ះគ្នានៅថ្ងៃអង្គារ ទី១៣ ខែធ្នូ នេះវេលាម៉ោង១០យប់៕