
ណាហ្គាវើលដ៍ ទៅលុត ព្រះខ័នរាជស្វាយរៀង ដល់ក្នុងដីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ បានយកឈ្នះម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ ទល់ ១ នាកីឡដ្នានខេត្តស្វាយរៀង ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ៨ ក្រុមចុងក្រោយជើងទី២ ធ្វើអោយក្រុមភ្ញៀវកក់កៅអីវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីសរុបទាំងពីរជើងលទ្ធផល ៤ ទល់ ៣ ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ រកបានតាំងពីវគ្គទីមួយមកម្លេះ ពោលគឺខ្សែបម្រើ សុះ ស៊ូហាណា នៅនាទី២១ និងកីឡាករចាស់វស្សា ឃឹម បូរី នៅនាទី៤២ ស្របពេលដែលក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង តាមបានមួយគ្រាប់មកវិញពីខ្សែការពារ ទៀង ទីនី នៅនាទៅ៨៩ ជិតចប់ការប្រកួតទៅហើយ។
ដូច្នេះ ក្រុមណាហ្គាវើលដ៍ បានទម្លាក់ ព្រះខ័នរាជស្វាយរៀង ត្រឹមវគ្គ ៨ក្រុម នេះឡើងទៅជួបជាមួយក្រុម ភ្នំពេញក្រោន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ដោយរង់ចាំក្រុម ខេត្តព្រៃវែង, កងយោធពលខេមរភូមិន្, វិសាខា និង បឹងកេត ៕