Rashford និង Maguire តាមស្មើឲ្យ Man UTD មុន CR7 តែតគ្រាប់ឈ្នះ Atlanta
Cristiano Ronaldo បានតែតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងនាទី៨១ ជួយឲ្យ Manchester United វាយបកយកឈ្នះ Atlanta ៣ទល់នឹង២ ក្នុងការប្រកួត UEFA Champions League ប្រចាំពូល F។
ក្រុមបិសាចក្រហមត្រូវបានក្រុមមកពីអ៊ីតាលីនាំមុខ២គ្រាប់មុនដោយ Mario Pasalic នាទី១៥ និង Merih Demiral នាទី២៨។
ចូលដល់វគ្គទី២នាទី៥៣ Bruno Fernandes បាន assist ឲ្យ Marcus Rashford ទាត់តាមពីក្រោយមួយគ្រាប់។ ដល់នាទី៧៥ Harry Maguire បានទាត់តាមស្មើវិញ មុន Luke Shaw បញ្ជូនឲ្យ Cristiano Ronaldo ទាត់ចូលគ្រាប់ជ័យជម្នះ។ នេះជាការតែតគ្រាប់ឈ្នះចុងម៉ោងសាជាថ្មី បន្ទាប់ពីគេធ្វើបានពេលឈ្នះ Villareal កាល៣សប្ដាហ៍មុន។
ដូច្នេះ Man UTD ឈរកំពូលតារាងពូល F ដោយមាន៦ពិន្ទុ៕