កីឡាករម្នាក់របស់ Norwich ខឹង Eriksen ទៅហើយ តែបែរជាធ្វើរឿងបែបនេះវិញ
ក្នុងការប្រកួតនៅ Premier League ថ្ងៃសៅរ៍ ទី០៥ ខែមីនា Chrstian Eriksen របស់ Brentford បានចាប់ទាញ Brandon Williams របស់ Norwich ដួល។ ពេលនោះ Brandon ទប់អារម្មណ៍មិនបាន ក៏ចាប់ទាញអាវ Eriksen តែបន្តិចក្រោយមក នឹកឃើញថា Eriksen ធ្លាប់មានបញ្ហាបេះដូង ក៏លែងខឹងវិញ។
Brandon Williams បានចាប់លើក Eriksen ឡើង និងបង្ហាញការគោរពចំពោះរៀមច្បងរូបនេះ។
ការប្រកួតនៅថ្ងៃសៅរ៍ ជាការប្រកួតដំបូងដែល Eriksen បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសម្រាប់ Brentford។ គេលេងបាន៩០នាទីពេញ, ប៉ះបាល់៦៨ដង, បញ្ជូនច្បាស់៨៣ភាគរយ, បញ្ជូនវែងបានច្បាស់១០០ភាគរយ, សង្គ្រោះ២ដង និងកាត់បាល់ជោគជ័យ១ដង។
កីឡាករដាណឺម៉ាករូបនេះក៏រួមចំណែកបង្កើតគ្រាប់បាល់ដំបូងដែល Brentford ឈ្នះ Norwich ១ទល់នឹង៣ ដែរ៕