Chris Smalling ត្រូវខ្មាន់កាំភ្លើង៣នាក់ចូលប្លន់ដល់ក្នុងផ្ទះ ហើយគេចខ្លួនដោយសវុត្ថិភាព
កីឡាករខ្សែការពារ Chris Smalling របស់ក្រុម Roma បានថ្លែងអំណរគុណដល់អ្នកគាំទ្រចំពោះសារគាំទ្រនិងលើកទឹកចិត្តចំពោះរូបគេនិងក្រុមគ្រួសារ បន្ទាប់ពីរូបគេនិងក្រុមគ្រួសារដែលជាជនរងគ្រោះត្រូវបានទទួលរង់នូវអំពើប្លន់ប្រដាប់អាវុធនៅផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រម្សិលមិញ។ អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United វ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើង៣នាក់ចូលក្នុងផ្ទះរបស់គេនៅភាគខាងត្បូងនៃទីក្រុងរ៉ូម ហើយរូបគេនិងក្រុមគ្រួសារត្រូវបង្ខំចិត្តប្រគល់នាឡិការប្រណីតនិងគ្រឿងអលង្ការមានតម្លៃជាច្រើនអោយទៅក្រុមចោរប្រដាប់អាវុធទាំងនោះ ជាថ្នូរសុវត្ថិភាពដល់ក្រុមគ្រួសារ។
ប្រពន្ធរបស់ Smalling គឺអ្នកស្រី Sam Cooke ក៏មានវត្តមានជាមួយកូនប្រុសអាយុ ២ ឆ្នាំរបស់ពួកគេ។ ក្រោយក្រុមចោរទាំងនោះប្លន់ដោយសុវត្ថិភាព Smalling ក៏បានទូរស័ព្ទទៅប៉ូលីសនៅម៉ោងប្រហែល ៥ ព្រឹកម៉ោងក្នុងស្រុក ហើយការស៊ើបអង្កេតពេញលេញមួយត្រូវបានធ្វើឡើងចំពោះអំពើប្លន់ដោយប្រដាប់អាវុធទាំងនេះ។ ទោះបីមានការតក់ស្លុតនិងពិបាកចិត្តចំពោះសោកនាដកម្មដ៏គួរឱ្យរន្ធត់នេះក៏ដោយ ក៏ក្រុមគ្រួសាររបស់គេ គឺគ្មាននរណាម្នាក់មានបញ្ហាខាងរាងកាយនោះទេ។ ហើយ Smalling ក៏បានថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានជូនពរនិងការគាំទ្រ៕