ក្របខ័ណ្ឌ PL បានប្រកាសថាក្លិបទាំង២០មិនអនុញ្ញាតឲ្យកីឡាករទៅប្រកួតឲ្យប្រទេសពួកគេ
ក្របខ័ណ្ឌ Premier League បានប្រកាសថាក្លិបរបស់ខ្លួននឹងមិនអនុញ្ញាតឲ្យកីឡាករសំខាន់ៗរបស់ពួកគេចេញទៅប្រកួតលក្ខណៈអន្តរជាតិឲ្យប្រទេសរបស់ពួកគេនៅដើមខែកញ្ញាខាងមុខនេះទេ ព្រោះដោយសារតែប្រទេសខ្លះឋិតនៅក្នុងតំបន់ក្រហមនៃរីករាលដាលជំងឺកូវិដ១៩នៅឡើយ ។ ជាមួយគ្នានោះក្លឹបកំពូលទាំង ២០ ក៏បានសម្រេចចិត្តជាឯកច្ឆន្ទថាមិនព្រមបញ្ចេញកីឡាកររបស់ពួកគេ ហើយក៏ត្រូវបានគាំទ្រយ៉ាងខ្លាំងពីស្ថាប័នគ្រប់គ្រងរបស់អង់គ្លេស។ ជាក់ស្តែង កីឡាករជិត ៦០ នាក់មកពីក្លិបចំនួន ១៩ នៅ Premier League រួមទាំងតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺ Mohamed Salah និងខ្សែប្រយុទ្ធ Raul Jimenez របស់ក្លិប Wolves ក៏ត្រូវបានក្លិបបដិសេធមិនអោយទៅដែរ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្របខ័ណ្ឌ Premier League នៅយប់ថ្ងៃអង្គារនេះបាននិយាយថា“ មូលហេតុដែលក្លិបទាំង២០នៅ Premier League មិនអនុញ្ញាតឲ្យកីឡាករសំខាន់ៗរបស់ខ្លួនចេញទៅប្រកួតលក្ខណៈអន្តរជាតិឲ្យប្រទេសរបស់ពួកគេ ដោយសារតែត្រឡប់មកវិញត្រូវចំណាយពេលធ្វើចតាឡីស័ក និងខកខានពេលវេលានៃការប្រកួតប្រជែងឲ្យក្លិប៕