
Spurs ត្រៀមលុយចងជើង Heung-Min Son ១ខែជិត១លានដុល្លារដើម្បីឱ្យបន្តកុងត្រាថ្មី
ក្រុមមាន់ខ្នាយមាស Tottenham Hotspurs ត្រូវបានប្រភពជិតស្និទ្ធរបស់ក្លឹបរាយការណ៍មកថា ត្រៀមកញ្ចប់លុយធំដើម្បីបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Heung-Min Son រហូតដល់ឆ្នាំ២០២៣។
ប្រភពដដែលខាងលើបានបន្ថែមទៀតថា គម្រោងនេះត្រូវបានប្រធានក្លឹប Daniel Levy បើកភ្លើងបៃតងហើយ ដើម្បីចងជើងកីឡាករសញ្ជាតិកូរ៉េខាងត្បូងនេះឱ្យនៅទឹកដី Tottenham Hotspur ជាបន្តទៀត។
គួរឱ្យដឹងថា អតីតសមាជិក FC Seoul, Hamburger SV និង Bayer Leverkusen ខាងលើនេះគឺជាតួឯកយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Jose Mourinho នៅរដូវកាលនេះ ដោយរូបគេរកបាន១០គ្រាប់ហើយក្នុងការបង្ហាញខ្លួន១១ប្រកួតគ្រប់កម្មវិធីទាំងអស់។