
Ander Herrera ចុះកុងត្រា៥ឆ្នាំជាមួយ PSG ក្រោយផ្លាស់ពី Man UTD ដោយគ្មានតម្លៃខ្លួន
ខ្សែបម្រើអ៉េស្ប៉ាញ Ander Herrera សំរេចចុះកិច្ចសន្យា៥ឆ្នាំចូលរួមជាមួយក្លឹបអ្នកមានបារាំង PSG ដោយគ្មានតម្លៃខ្លួនក្រោយពីរូបគេអស់សុពុលភាពនៅក្លឹប Manchester United ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ២៩ឆ្នាំរូបនេះបានដើរតួរយ៉ាងសំខាន់អំឡុងពេលលោក Luis Van Gaal ដឹកនាំManchester United តែក្រោយពី លោក Jose Mourinho និង Ole Gunnar Solskjaerចូលមក រូបគេហាក់ឃ្លាតឆ្ងាញពីជម្រើស១១នាក់ដំបូង ខណៈដែលរដូវកាលមុន ក្លឹប Manchester Unitedនិង Herrera ក៏បានពិភាក្សាបន្តកុងត្រាគ្នាផងដែរ តែដោយសារមិនសំរេចពីភាគីទាំងសងខាងទើបធ្វើឲ្យ Herrera ចាកចេញដោយគ្មានតម្លៃខ្លួន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ចាក់ផងដែរថាមុនចាកចេញពីក្លឹប Manchester United កីឡាករ Ander Herrera ធ្លាប់បានជួយឲ្យក្លឹបឈ្នះ FA Cup, Europa League , និង Carabao Cup ជាដើម ហើយរូបគេក៏ធ្លាប់បានឈ្នះកីឡាករល្អប្រចាំឆ្នាំ 2016-17ក្នុងក្លឹប Manchester United ផងដែរ៕