គ្រូព្រះខ័នរាជស្វាយរៀងមិនសប្បាយចិត្តចំពោះគុណភាពស្មៅស្តាតអូឡាំពិក
គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង លោក Pep Muñoz លើកឡើងក្រោយឈ្នះបឹងកេត ៣-១ ជើងទី១ ក្នុងពានរង្វាន់ Hun Sen Cup ថាទោះយកឈ្នះបឹងកេតក្នុងជើងទីមួយនេះ ក៏លោកមិនទាន់អាចធានាកៅអីសម្រាប់ឡើងទៅវគ្គបន្ទាប់ ព្រោះបឹងកេតជាក្រុមតែងតែបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមករហូត។
បន្ថែមពីនេះគ្រូបង្វឹកជនជាតិអេស្ប៉ាញក៏និយាយពាក់ព័ន្ធនឹងបញ្ហាស្មៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ថាបានជះឥទ្ធិពលមិនល្អដល់គុណផលរបស់ក្រុមលោកផងដែរ។
គួរដឹងដែរថា ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃពុធ ទី១៣ ខែមីនា។ ចំណែកមួយគូទៀតវិសាខាស្មើភ្នំពេញក្រោន១ទល់នឹង១៕