AFF Cup 2020 ចប់១ប្រកួត សិង្ហបុរីគ្រងកំពូលតារាងពូល A និងម៉ាឡេស៊ីឈរលេខ១ពូល B
ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Cup 2020 បានបញ្ចប់មួយប្រកួតហើយក្នុងពូលទាំង២គិតត្រឹមថ្ងៃចន្ទ ទី០៦ ខែធ្នូ។
លទ្ធផលពីការប្រកួតក្នុងពូល A នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ទីម័រខាងកើតចាញ់ថៃ ០ទល់នឹង២ និងសិង្ហបុរី បានផ្ដួលមីយ៉ាន់ម៉ា ៣ទល់នឹង០។
គិតពិន្ទុត្រឹមមួយប្រកួត សិង្ហបុរី ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន និងថៃឈរលេខ២។
ក្នុងពូល B វិញ ម៉ាឡេស៊ីបានយកឈ្នះកម្ពុជា ៣ទល់នឹង១ ឈរកំពូលតារាងបណ្ដោះអាសន្ន។ ចំណែកលេខ២ គឺវៀតណាម ដែលឈ្នះឡាវ ២ទល់នឹង០។
សម្រាប់តារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបណ្ដោះអាសន្ន គឺ Ikhsan Fandi របស់សិង្ហបុរីដែលរកបាន២គ្រាប់។
ការប្រកួតពូល A នឹងវិលមកវិញនៅថ្ងៃពុធ ទី០៨ ខែធ្នូ ដែលមីយ៉ាន់ម៉ា ប៉ះទីម័រខាងកើត ម៉ោង៤និង៣០នាទីល្ងាចម៉ោងនៅកម្ពុជា និងហ្វីលីពីនជួបម្ចាស់ផ្ទះសិង្ហបុរី នៅម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជា។
ពូល B វិញ ចាប់ផ្ដើមជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ដែល ម៉ាឡេស៊ីប៉ះឡាវ ម៉ោង៤និង៣០នាទីល្ងាចម៉ោងនៅកម្ពុជា និងកម្ពុជាជួបឥណ្ឌូនេស៊ី នៅម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជា៕