អ្នកកាសែតអុីរ៉ាក់ចង់វាយគ្រូជម្រើសជាតិខ្លួនក្រោយធ្លាក់ AFC Asian Cup
ក្រុមអ្នកសារព័ត៌មានអុីរ៉ាក់បានបង្ហាញភាពមិនសប្បាយចិត្តចំពោះគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិខ្លួន គឺលោក Jesus Casas បន្ទាប់ពីធ្លាក់ពីការប្រកួត AFC Asian Cup ដោយចាញ់ក្រុមហ្សកដានី ដោយលទ្ធផល ២ទល់នឹង៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
ក្រុមអ្នកព័ត៌មានបានចោទគ្រូបង្វឹកជនជាតិអេស្ប៉ាញថា បានចំណាយពេលច្រើនពេកក្នុងកិច្ចសម្ភាស មិនបានផ្ដោតលើការប្រកួត។
ពួកគេថែមទាំងចង់វាយលោក Casas ទៀតផង តែត្រូវបានក្រុមសន្តិបាលចូលមកអន្តរាគមន៍ទាន់ពេល។
អ្នកសារព័ត៌មានលើកឡើងថា មានគ្រូបង្វឹកណាដែលចំណាយពេលច្រើនលើការសម្ភាសបែបនេះ?