
Barca បោះដើមទុនយក Kounde ត្រៀមជំនួស Pique
ខ្សែការពារ Jules Kounde គឺជាគោលដៅមួយរបស់ Barcelona សម្រាប់រដូវកាលក្រោយ ខណៈដែលក្លឹបនៅតំបន់កាតាឡាន់មួយនេះ ចង់ពង្រឹងតំបន់ការពារ។
បច្ចុប្បន្ននេះពួកគេមាន Andreas Christensen ក្នុងដៃរួចទៅហើយ ដែលជាការចុះហត្ថលេខានឹងត្រៀមប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែពួកគេចង់បានខ្សែការពារកណ្តាលម្នាក់ទៀត ដោយសារពួកគេអាចនិងបាត់បង Clement Lenglet និង Samuel Umtiti ។
យ៉ាងណាមិញអនាគតរបស់ខ្សែការពារ Gerard Pique ក៏មិនប្រាកដប្រជាដែរ ហើយគេប្រហែលជាមិនមែនជាកីឡាករដែលឋិតនៅជម្រើសដំបូងរបស់ Xavi នៅរដូវកាលក្រោយដែរ ដូច្នេះហើយទើប Barca ត្រូវតែនាំយក Kounde ។
តែការចុះហត្ថលេខាយក Kounde នេះផងដែរក្លឹប Sevilla បានទាមទាប្រមាណជា៦០លានអឺរ៉ូ ដែលតម្លៃនេះនឹងពិបាកសម្រាប់ Barcelonaដូចគ្នា។
អត្ថបទ ៖ F11