Haller ជាមុខសញ្ញារបស់ Dortmund បន្ទាប់ពីលក់ Haaland ចេញ
ក្លឹប Borussia Dortmund គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Sebastian Haller ពី Ajax ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 36 លានអឺរ៉ូនេះយោងតាមប្រភពបានប្រាប់ ESPN ។
ខ្សែប្រយុទ្ធ Haller វ័យ 27 ឆ្នាំបានក្លាយជាមុខសញ្ញារបស់ Dortmund បន្ទាប់ពីការចាកចេញរបស់ Erling Haaland ទៅ Manchester City ក្នុងតម្លៃ 60 លានអឺរ៉ូកាលពីដើមខែនេះ។
កាលពីរដូវកាលមុន Haller បានបង្ហាញទម្រង់លេងដ៏ល្អត្រឹមតែ១៨ខែនៅ Ajax ចាប់តាំងពីមកដល់ក្នុងខែមករា ឆ្នាំ 2021 បន្ទាប់ពីការខកចិត្តនៅ West Ham United។
សូមបញ្ចាក់ថា Haller ធ្លាប់លេងនៅ Bundesliga រយៈពេលពីររដូវកាលនៅ Eintracht Frankfurt មុនពេលផ្លាស់ប្តូរទៅ West Ham ក្នុងខែកក្កដា ឆ្នាំ 2019 ក្នុងតម្លៃ 45 លានផោន។
អត្ថបទ៖ F11