Diego Costa ផ្លាស់ទៅ Botafogo
Botafogo បានផ្ទេរយកខ្សែប្រយុទ្ធ Diego Costa លើកិច្ចសន្យា៤ខែ ក្រោយចាកចេញពី Wolverhampton។
អតីតសមាជិកជម្រើសជាតិអេស្ប៉ាញដើមកំណើតព័រទុយហ្គាល់នឹងចូលរួមជាមួលោក Bruno Lage គ្រូបង្គោលថ្មី Botafogo និងជាអតីតអ្នកចាត់ការ Wolves។
Costa ចូលលេងបាន២៣ប្រកួតសម្រាប់ Wolves រដូវកាលមុន និងរកបានមួយគ្រាប់ពេលឈ្នះ Brentford ២ទល់នឹង០ កាលខែមេសា និងជាគ្រាប់ទី១របស់គេនៅ Premier League ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ៕