CR7 ស៊ុត១ assist ១ ឲ្យ Man UTD ឈ្នះ Burnley ឡើងលេខ៦
Manchester United បានឡើងទៅចំណាត់ថ្នាក់លេខ៦ Premier League ក្រោយឈ្នះ Burnley ៣ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ។
Cristiano Ronaldo បាន assist ឲ្យ Scott McTominay ទាត់ពីក្រៅប្រអប់បញ្ចូលទីនាំមុខក្នុងនាទីទី៨។
នាទី២៧ Jadon Sancho ទាត់ទៅប៉ះខ្សែការពារ Ben Mee របស់ Burnley ចូលទីបន្ថែមួយគ្រាប់ទៀត។
ដល់នាទី៣៥ McTominay ទាត់ទៅបុកបង្គោល ហើយធ្លាក់ចុះមកដី ត្រូវ Ronaldo បន្ថែមបញ្ចូលទីបានសម្រេច។ នេះជាគ្រាប់ទី៨របស់ Ronaldo នៅ Premier League។
៣នាទីក្រោយមក Aaron Lennon ទាត់ផុតដៃអ្នកចាំទី David de Gea បញ្ចូលទីបានសម្រេចមួយគ្រាប់មកវិញ។
នេះជាការរកបាន៣គ្រាប់ក្នុងវគ្គទី១សាជាថ្មីសម្រាប់បិសាចក្រហម ចាប់តាំងពីខែមករា ឆ្នាំ២០២១មក។
ជ័យជម្នះលើ Burnley បានបង្កើនភាពមិនចាញ់សោះ៨ប្រកួតជាប់គ្នាសម្រាប់ Man UTD ចាប់តាំងពីដកលោក Ole Gunnar Solskjaer។ បច្ចុប្បន្ន Man UTD មាន៣១ពិន្ទុ ក្រោមក្រុមលេខ៤ Arsenal ៤ពិន្ទុ និងតិចជាងកាំភ្លើងធំមួយប្រកួត៕