ចោរដែលប្លន់ Mesut Ozil និង Sead Kolasinac ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ
យោងតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា ជនល្មើសដែលបានប្លន់សមាជិកក្រុមកាំភ្លើងធំ Arsenal គឺ Mesut Ozil និង Sead Kolasinac ត្រូវបានចាប់នឹងឃុំខ្លួនហើយ។
ជនល្មើសឈ្មោះ Ashley Smith បានសារភាពថា ខ្លួនបានព្យាយាមប្លន់យកនាឡិកាតម្លៃ២០ម៉ឺនផោនពីជនរងគ្រោះទាំងពីរ ខាងលើ ខណៈជនល្មើសម្នាក់ទៀតក៏ទទួលស្គាល់ពីការរួមដៃនេះដែរ។ Smith ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ហើយអ្នករួមដៃនឹងត្រូវប្រកាសពីទម្ងន់ទោសនៅពេលក្រោយ។
គួរឱ្យដឹងថា ក្នុងវីដេអូ ខ្សែការពារ Kolasinac បានព្យាយាមដេញវាយក្រុមចោរពីរនាក់ដែលមានកាំបិតនៅនឹងដៃ យ៉ាងក្លាហាន។
ទស្សនាវីដេអូ៖