គ្រូបារាំង ថា កីឡាករខ្លួនមួយចំនួនមានបញ្ហាគ្រុនផ្ដាសាយ
បារាំងកំពុងពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគគ្រុនផ្តាសាយក្នុងក្រុមមុនការប្រកួត World Cup ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រទល់នឹងអាហ្សង់ទីន។
គ្រូបង្គោលបារាំង លោក Didier Deschamps បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែធ្នូថា “៖នៅក្រុង ដូហា សីតុណ្ហភាពបានធ្លាក់ចុះបន្តិច ប៉ុន្តែពួកគេរក្សាម៉ាស៊ីនត្រជាក់ឲ្យនៅត្រជាក់គ្រប់ពេលវេលា។ យើងមានករណីមួយចំនួននៃរោគសញ្ញាដូចជំងឺផ្តាសាយ” ។
យោងតាមគ្រូបង្គោលបារាំង ក្រុមពេទ្យកំពុងចាត់វិធានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងដើម្បីការពារកុំឱ្យមេរោគគ្រុនផ្តាសាយរីករាលដាលនៅក្នុងក្រុម។ លោកបានបន្ថែមថា “៖ កីឡាករអស់កម្លាំងនៅលើទីលាន ហើយច្បាស់ណាស់ប្រព័ន្ធភាពស៊ាំរបស់ពួកគេត្រូវបានប៉ះពាល់”។
យោងតាមបណ្តាញព័ត៌មាន beIN Sports បារាំងជឿថា កីឡាកររបស់ពួកគេបានឆ្លងមេរោគផ្តាសាយពីអង់គ្លេស។ Rabiot និង Upamecano ដែលបានលេង១១នាក់ក្នុងវគ្គ៨ក្រុមចុងក្រោយឈ្នះអង់គ្លេស ២-១ កាលពីថ្ងៃទី ១០ ខែធ្នូ នោះ បានធ្លាក់ខ្លួនឈឺក្រោយការប្រកួត៕