U23 កម្ពុជាអស់ឱកាសទៅវគ្គបន្ត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ មិនអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 បានទេ ក្រោយវៀតណាម ឈ្នះ ថៃ ត្រឹមតែ១ទល់នឹង០ ក្នុងជំនួបប្រចាំពូល C។
សរុបមក U23 វៀតណាម បានលេខ១ពូល C ត្រូវប៉ះក្រុមលេខ១ពូល A ទីម័រខាងកើត។ ចំណែកក្រុមលេខ១ពូល B ឡាវ ត្រូវប៉ះក្រុមលេខ២ពូល C ថៃ ដែលជាក្រុមលេខ២ល្អ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ៕