ស៊ុត២គ្រាប់ម្សិលមិញ Cristiano Ronaldo បំបែកឯតទគ្គកម្ម២០ឆ្នាំមួយនៅក្របខ័ណ្ឌ Serie A (មានវីដេអូ)
ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ឲ្យក្រុមសេះបង្កង់ Juventus បន្តកំណត់ត្រាមិនចាញ់របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Sampdoria ២ទល់នឹង១ កាលពីម្សិលមិញ។
ក្រោយផ្ទេរមកកាន់ទឹកដីអ៊ីតាលីកាលពីរដូវក្តៅនេះ កីឡាករវ័យ៣៣ឆ្នាំរកបាន១៣គ្រាប់ហើយនៅក្នុងការប្រកួតក្របខ័ណ្ឌ Serie A នៅរដូវកាលដំបូងរបស់គេ។
ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អតីតសមាជិក Manchester United និង Real Madrid ខាងលើបានបំបែកឯតទគ្គកម្ម២០ឆ្នាំមួយនៅក្របខ័ណ្ឌ Serie A ដោយនាំមុខលើអតីតកីឡាករ Rui Barrios ក្នុងនាមជាកីឡាករព័រទុយហ្គាល់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅអ៊ីតាលីពោលគឺ១២គ្រាប់នៅរដូវកាល១៩៨៨-៨៩។
មិនត្រឹមតែប៉ុណ្ណោះ២គ្រាប់ម្សិលមិញរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះក៏ជាគ្រាប់បាល់ទី១០០របស់ក្រុមសេះបង្កង់ Juventus នៅក្នុងឆ្នាំ២០១៨ផងដែរ។
ទស្សនាវីដេអូ៖