ល្ងាចនេះ ! រិទ្ធ ភូលូ ប៉ះប្អូនប្រុសរបស់តារា Thai Fight នៅវិមានឈ្នះៗៗ
អ្នកប្រដាល់គុនខ្មែរ រិទ្ធ ភូលូ ក្រោយវិលចូលសង្វៀនវិញបន្ទាប់មានបញ្ហារបួសបាក់ឆ្អឹងម្រាមដៃនឹងត្រូវធ្វើការប្រកួតជាមួយ អ្នកប្រដាល់របស់ប្រទេសវៀតណាម Tran Tu Do ដែលត្រូវជាប្អូនបង្កើតរបស់តារា Thai Fight សញ្ជាតិវៀតណាម Nguyen Tran Duy Nhat ដែលធ្លាប់ឈ្នះជើងខ្លាំងរបស់បារាំងកាត់ថៃ Victor Pinto ទៀតផង ។
ដៃគូរបស់ រិទ្ធ ភូលូ កីឡាករវៀតណាម Tran Tu Do នេះក៏ធ្លាប់មកប្រកួតនៅទឹកដីកម្ពុជាបានម្តងផងដែរដោយចាញ់ពិន្ទុកីឡាករគុនខ្មែរ ថា សារុន នាង្វៀន ស៊ី អ៊ិន ស៊ី ។
សម្រាប់ជំនួបរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅល្ងាចថ្ងៃទី ៣០ ខែ ធ្នូ នេះដែលត្រូវនឹងថ្ងៃទី៣នៃការប្រកួតគុនខ្មែរអបអរការ សម្ពោធវិមានឈ្នះៗៗ នាកីឡដ្ឋានមរតកតេជោចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ក្រៅពីការប្រកួតគូនេះនៅមានការប្រកួតគូ សំខាន់ផ្សេងៗទៀតនៅថ្ងៃនេះផងដែរ ៕