ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុត២គ្រាប់ឲ្យ Juventus ឈ្នះ Sampdoria បន្តកំណត់ត្រាមិនចាញ់នៅ Serie A (មានវីដេអូ)
ក្រុមសេះបង្កង់ Juventus បានបន្តកំណត់ត្រាមិនចាញ់របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Sampdoria ២ទល់នឹង១ កាលពីម្សិលមិញ។
ចាប់ផ្តើមការប្រកួតបើកឆាកបាន២នាទី ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអ្នកស៊ុតបើកឆាក ខណៈកីឡាករជើងចាស់ Fabio Quagliarella ក៏រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៣៣ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ យ៉ាងណាក្តីនៅក្នុងវគ្គទី២ Cristiano Ronaldo ក៏បានបន្ថែម១គ្រាប់ទៀតឲ្យក្រុមរហស្សនាមសេះបង្កង់នៅនាទីទី៦៥ ហើយក៏ជាគ្រាប់ជ័យជម្នះតែម្តង។
ក្រោយទទួលបាន៣ពិន្ទុ ក្រុមការពារតំណែងជើងឯកមាន៥៣ពិន្ទុនៅក្នុងការប្រកួត១៩លើក ខណៈ Sampdoria នៅលេខ៦មាន២៩ពិន្ទុ។
ទស្សនាវីដេអូ៖