Athletic Bilbao លើកពាន Copa del Rey បញ្ចប់ការរង់ចាំ៤០ឆ្នាំ
Athletic Bilbao បានយកឈ្នះ Real Mallorca ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង២ ក្រោយស្មើគ្នា១ទល់នឹង១ ឈានទៅលើកពាន Copa del Rey នៅថ្ងៃសោរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤។
នេះជាការឈ្នះជើងឯកលើកទី២៤ និងជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំសម្រាប់ក្រុមមានមូលដ្ឋាននៅតំបន់ Basque។
Bilbao ឈរលេខ២ក្នុងតារាងក្រុមដែលឈ្នះ Copa del Rey ច្រើនជាងគេ បន្ទាប់ពីក្រុមកំពូលតារាង Barcelona ដែលមាន៣១លើក៕