កម្ពុជាបង្កើតកំណត់ត្រាថ្មីក្នុងកីឡាជឺជីតស៊ូលក្ខណៈអន្តរជាតិ
ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ ១៣គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូលក្ខណៈអន្ដរជាតិ Ju-Jitsu Thailand Championship 2024 ដែលរៀបចំនៅសាកលវិទ្យាល័យ Rangsit នាទីក្រុងបាងកកក ប្រទេសថៃ កាលពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា គឺបានបញ្ជូនអត្តពលិក ១២រូប ចូលរួមព្រឹត្តិការណ៍ ដែលមានអ្នកចុះឈ្មោះចូលរួមសរុបជាង ១,៤០០នាក់នេះ ។ ជាលទ្ធផលក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយមាស ៥, មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ៥ សរុបចំនួន ១៣គ្រឿង ។
ប្រភពដដែលបានចាត់ទុកនេះ គឺជាការបំបែកកំណត់ត្រាជាមួយការប្រកួតដ៏ធំបំផុតនៅក្នុងតំបន់ ។ លើសពីនេះ សហព័ន្ធក៏បានអរគុណដល់ដៃគូឧបត្ថម្ភ ដែលបានគាំទ្រអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ Ju-Jitsu Thailand Championship 2024 រហូតសម្រេចបានលទ្ធផលដ៏ល្អប្រសើរជូនជាតិនេះផងដែរ ៕