Promoter ថៃ កំពុងទាក់ទង់ម្ចាស់ខ្សែក្រវាត់៨គ្រឿងដើម្បីមកជួប រឿង សោភ័ណ្ឌ
លោក ថា វិនស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅសង្វៀន CBS ជាររៀងរាល់សប្តាហ៍ បានផ្ញើរូបលក្ខណឯកជនមកកាន់លោក ស៊ីថូ ណាថាន់ ប្រធានគ្រប់គ្រងកីឡា CBS ដោយលោកបានបញ្ជាក់ថានេះជារូបកីឡាករជើងខ្លាំងរបស់ប្រទេសថៃមួយរូបក្នុងចំណោមអ្នកខ្លាំងដ៏ទៃទៀត ដោយរូបលោកកំពុងតែទាក់ទងយកមកប្រកួតជាមួយកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ។
ម្យ៉ាងវិញទៀតលោកក៏ចង់អោយកណ្តាប់ដៃភ្លើង ជើងរន្ទះរូបនេះ ទទួលនូវការបរាជ័យម្តង ព្រោះថាកីឡាករថៃល្អៗជាច្រើនរូបគឺត្រូវបាន កូនសិស្សលោក ឈិត ខ្វាន់ចៃ បំបាក់អស់ហើយ។ សូមបញ្ជាក់ផងដែរថា កីឡាករថៃរូបនេះ មានគេឈ្មោះបោះសំលេងយ៉ាងខ្លាំងនៅប្រទេសថៃ និង ប្រទេសចិន ហើយរូបគេក៏ជាម្ចាស់ខ្សែក្រវាត់៨គ្រឿងផងដែរ ។